សួស្តី!ថ្ងៃនេះខ្ញុំបាទ មៀច ចំណាននឹង នាំយកនូវ ការធ្វើអក្សរ Text Effect នៅក្នុង កម្មវិធីរចនាដ៏ពេញនិយមមួយគឺកម្មវិធី Adobe Photoshop CS5 ឬភាសាខ្មែរយើងគេហៅថា កម្មវិធីកាត់តរូបភាព ដែលខ្ញុំបាន Research យកមកពី អ៊ីនធឺណេតប្រែជាភាសាខ្មែរយកមកបង្ហាញជូន។
Sunday, April 27, 2014
សៀវភៅ Sony Vegas 10 Pro ជាភាសាខ្មែរ
កម្មវិធី Sony Vegas គឺជាពពួកកម្មវិធីសម្រាប់ប្រើប្រាស់ដើម្បីធ្វើការកាត់តផលិតភាពយន្តជារូបភាព Video និង Audio ផ្សេងៗ។ វាត្រូវបានប្រើប្រាស់ដើម្បីធ្វើការកាត់ត Video កាត់សំឡេង បន្ថែមម៉ូដផ្សេងៗទៅក្នុងវីដេអូ និងដំឡើងអក្សររត់ជាមួយនឹង Video ជាដើម្បី។ កម្មវិធីនេះសម្រាប់អ្នកចង់ចេះកាត់តវីដេអូកម្រិតដំបូង។
របៀបបង្កើត Brush ដោយខ្លួនឯងក្នុង Adobe Photoshop CS5
យើងបង្កើត Brush ដោយខ្លួនឯងក្នុងគោលបំណង
ចង់យកវាមកប្រើនៅលើកក្រោយទៀតដោយមានភាពងាយស្រួលនិងការងារបានលឿន។
មិនតែប៉ុណ្ណោះយើងនិងមាន Brush ដែលស្អាតនិងខុសប្លែកពីគេ។
ចំណាំ៖
រាល់អ្វីដែលអ្នកបានបង្កើតនៅលើក្រដាសឯកវានិងបំលែងទៅជា Brush ទាំងអស់។
ខាងក្រោមជាឧទាហរណ៏ក្នុងការបង្កើត Brush ។Saturday, April 26, 2014
ដាក់រុយនៅលើអេក្រង់កុំព្យូទ័រម្តងមើល
មកដល់ហើយតើអ្នកចង់ផ្លាស់ប្តូរ Style មកដាក់រុយឲរត់ពេញអេក្រង់ដែរទេ?
ជាដំបូងត្រូវដោនឡូតកម្មវិធី Fly on Desktop ជាមុនសិន ហើយធ្វើការតំលើងជាការស្រេច។
ទាញយក
ទីតាំងៈនៅក្នុង freedesktopsoft.com
ទាញយកៈ Here
Thursday, April 24, 2014
ទាញយក Themes ដ៏សម្បូរបែបពី Microsoft
សួស្តី!នៅពេលនេះប្លុក ITsupport4kh សូមដាក់ឲទាញយក Themes ជាច្រើនទៀតហើយនៅក្នុង Window.microsoft.com ដែលសម្បូរទៅដោយ រូបស្អាតៗប្លែក សម្រាប់លម្អ Desktop របស់អ្នក។
ពត៌មានទាញយក
ទីតាំងៈនៅក្នុង Window.microsoft.com
ទាញយក Here
Wednesday, April 23, 2014
កម្មវិធី Fresh HTML v3.60
Fresh HTML ជា HTML editor សម្រាប់ធ្វើការបង្កើត និង កែ ទំព័ររបស់ website ដែលផ្តល់នូវភាពងាយស្រួលសម្រាប់លោកអ្នកដែលចាប់ផ្តើមរៀនភាសា HTML ។ ហើយកម្មវិធី Fresh HTML មានបន្ថែមនូវ symbol ជាច្រើនដូចជាប្រភេទជា , Math, Common,Greek និង Latin វាមានលក្ខណៈងាយស្រួលក្នុងបញ្ចូលទៅក្នុង website ។
Tuesday, April 22, 2014
គន្លឹះមួយចំនួនដើម្បីក្លាយជាអ្នកសរសេរកម្មវិធី (Programmer)
ការក្លាយជាអ្នកសរសេរកម្មវិធីគឺជាដំណើរនៃការកើនឡើងនៃអ្នកជំនាញបច្ចេកទេស និង ព័ត៌មានវិទ្យា ដែលជាតម្រូវការគ្រប់ស្ថាប័ន និងគ្រប់វិស័យដើម្បីអភិវឌ្ឈន៍ឈានទៅរកភាពទំនើបកម្ម ។ ប៉ុន្តែការឈានទៅក្លាយជាអ្នកសរសេរកម្មវិធី មិនមែនប្រើពេល១ថ្ងៃ ១ខែ ឬមួយឆ្នាំនោះទេ ពោលគឺត្រូវការខិតខំប្រឹងប្រែងទាំងបញ្ញាស្មារតីដាក់ចិត្តខំប្រឹងទើបបានសម្រេច។ តាមការបកស្រាយខាងក្រោមនេះ Expert Center សូមលើកពីមគ្គុទេសក៍មួយចំនួនដើម្បីឈានទៅរកភាពជាអ្នកសរសេរកម្មវិធីដ៏ពិតប្រាកដ និងមានសមត្ថភាព។
ផលប្រយោជន៍នៃបច្ចេកវិទ្យាព៌តមាន
បច្ចេកវិទ្យាគមនាគមន៍ និងព៌តមានវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ ឬ
ទូរស័ព្ទដៃជាមធ្យាបាយមួយសម្រាប់ទាក់ទងគ្នាតាមបែបទំនើប និងរហ័សទាន់ចិត្ត។បច្ចេកវិទ្យាគមនាគមន៍
និងព៌តមានវិទ្យាបានផ្តល់និងចែករំលែកនូវចំណេះដឹងបទពិសោធន៍ ជំនាញបច្ចេកទេស និងបំណិនជីវិតផ្សេងៗ
រួមទាំងការរកឃើញថ្មីៗបំពេញឲគ្នាទៅវិញទៅមក។វាមិនចាំបាច់ចំណាយពេលវេលាដើម្បីបញ្ជូនតាមប្រៃសណីយ៍រថយន្ត
ឬអ្នកនាំសារនោះទេ។
សៀវភៅ Java ១០ជំពូកជាភាសាខ្មែរ
នេះគឺជាមេរៀន Java ១០ជំពូកជាប្រភេទPDF ជាភាសាខ្មែរដែលរៀបរៀងដោយលោក ជី គួង។ខ្ញុំបានទាញយកឯកសារទាំងនេះនៅក្នុង khmerdocs ដែលជាវេបសាយប្រមូលផ្តុំទៅដោយសៀវភៅនិងឯកសារជាភាសាខ្មែរដ៏សម្បូរបែប។ មេរៀនទាំង ១០ ជំពូកនេះនឹងធ្វើអោយលោកអ្នកយល់ច្បាស់បន្ថែមទៀតទាំងអ្នកដែលកំពុងរៀន
អ្នកដែលរៀនរួចហើយ និងអ្នកដែលមានបំណងចង់រៀនវា ជាពិសេសគឺមិត្តៗដែលចូលចិត្តស្វែងយល់
ក៏ដូចជាអ្នកដែលរៀនអាយធីនេះតែម្តង។បើចង់ឯកសារល្អៗបន្ថែមទៀតជាភាសាខ្មែរសូមចូលទៅកាន់ www.khmerdocs.com
។
លម្អ Desktop របស់អ្នកជាមួយរូបThemes ស្អាតៗ
សួស្តី!តើលោកអ្នកចង់បានរូបThemes ស្អាតៗសម្រាប់លម្អកុំព្យូទ័ររបស់អ្នកតាមរយៈការតាំងរូបភាពនៅលើDesktop ដែរឬទេ? បច្ចុប្បន្ននេះ
គឺជាសម័យជឿនលឿនខាងបច្ចេកវិទ្យាពត៌មានវិទ្យា យើងសង្កេតឃើញថាម៉ាស៊ីនកុំព្យូទ័រត្រូវបានផលិតកាន់តែច្រើនឡើងៗ
សម្រាប់បំពេញតម្រូវការមនុស្ស។ទន្ទឹមគ្នានេះដែរ Themes សម្រាប់ប្រើប្រាស់ក៏គួរសមដែរ។នៅថ្ងៃនេះ ITsupport4kh បានដាក់នូវ Themes ចំនួន ៨ សម្រាប់ឲលោកអ្នកទាញយក។ហើយរូបភាពខាងក្រោមនេះ
ខ្ញុំយកតែ៥មកបង្ហាញទេ។សូមរីករាយក្នុងការទាញយកទៅប្រើប្រាស់ទាំងអស់គ្នា!
23 គេហទំព័រទាញយកសៀវភៅដ៏សម្បូរបែប
តើលោកអ្នកមានសៀវភៅមើលជាប្រភេទ PDF ក្នុងការបង្កើនចំណេះដឹងរបស់អ្នកគ្រប់គ្រាន់ហើយឬនៅ?
ខ្ញុំសូមឆ្លើយជំនួសថាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប្រាកដជាចង់បានច្រើនបន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន ព្រោះចំណេះដឹងរបស់មនុស្សគ្មានដែនកំណត់នោះទេ គឺត្រូវការអ្វីដែលថ្មី ហើយប្លែកជានិច្ច។
ហើយនៅពេលនេះខ្ញុំសូមបង្ហាញជូននូវគេហទំព័រចំនួន ២៤ដែលអាចអោយលោកអ្នកទាញយកសៀវភៅដ៏សម្បូរបែប ជាពិសេសគឺសៀវភៅទាក់ទងទៅនឹងផ្នែកអាយធីក៏មានច្រើនណាសដែរ។ ចំពោះគេហទំព័រទាំងនេះ គឺខ្ញុំបានជាfile រូបភាពពី Facebook ទេហើយចូលមើលទៅឃើញថាល្អ ហើយក៏ Post ចូលក្នុងប្លុកខ្ញុំតែម្តងទៅ។
ពាក្យពេញនៃអក្សរកាត់មួយចំនួន
សួស្តី!នៅពេលនេះ ITsupport4kh សូមបង្ហាញនូវពាក្យពេញនៃអក្សរកាត់ច្រើនគួរសមដែរសម្រាប់យកទៅស្វែងយលពីវា
ពីព្រោះបើយើងមិនចងចាំវាអោយច្រើននោះទេ យើងនឹងពិបានក្នុងការសិក្សា
ជាពិសេសត្រង់ចំនុច Computer maintenance ហើយវាចំនុចដែលអ្នកអាយធីត្រូវតែដឹង។ចំពោះការបានពាក្យ ទាំងនេះ
ជារឿងដ៏ចែដន្យមួយ គឺខ្ញុំបានវាពីក្នុងកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា Hardware ដែលខ្ញុំបានទាញយកពីក្នុង Play store។
ថតរូប Screen កុំព្យូទ័ររបស់អ្នកជាមួយកម្មវិធី Greenshot
តើលោកអ្នកមានកម្មវិធីសម្រាប់ Capture Screen
កុំព្យូទ័ររបស់លោកអ្នកហើយឬនៅ?ភាគច្រើនគឺមានហើយ
ព្រោះកម្មវិធីចាំបាច់បែបហ្នឹងនណារក៏ត្រូវការប្រើវាដែរ
ប៉ុន្តែមានអ្នកខ្លះក៏មិនទាន់មានប្រើនៅឡើយទេ ហើយនៅពេលនេះខ្ញុំសូមបង្ហាញជូននូវកម្មវិធីដ៏តូចមួយដែលមានឈ្មោះថា
Greenshot
ដែលមានមុខងារក្នុងការថតយករូបភាពផ្សេងៗ នៅលើ អេក្រងកុំព្យូទ័រ របស់អ្នកសម្រាប់បញ្ជូលធ្វើជាឯកសារប្រើប្រាស់។សម្រាប់ខ្ញុំវិញគឺខ្ញុំប្រើប្រាស់វាលើមុខងារច្រើន
អ្វីដែលសំខាន់បំផុតនោះគឺការថតរូបភាពនៅក្នុងកុំព្យូទ័រ និង នៅលើអ៊ិនធឺណេត
សម្រាប់តម្រូវការប្លុករបស់ខ្ញុំុំ។