Wednesday, May 14, 2014

របៀបលាក់ drive កុំព្យួទ័រដោយមិនបាច់ប្រើកម្មវិធីជំនួយ

នៅពេលនេះ ITsupport4kh សូមបង្ហាញនូវវិធីសាស្រ្តដ៏សាមញ្ញមួយ ក្នុងការលាក់ Drive កុំព្យូទ័រមិនឲបង្ហាញឡើង ដោយមិនប្រើកម្មវិធីជំនួយ។ តើការលាក់ Drive ណាមួយរបស់កុំព្យូទ័រ មានប្រយោជន៍ដែរឬទេ?សាកមើលបន្តិចទៅ ក្រែងមានប្រយោជន៍នៅពេលក្រោយ។
១. ជាដំបូង ចុចម៉ៅស្តាំ(Right click) លើ My Computer យកពាក្យ Manage
២. បន្ទាប់មកទៀតសូមជ្រើសរើសពាក្យ Disk Management => ចុច Right click លើ drive ណាមួយដែល ចង់លាក់ ដោយយកពាក្យថា Change Drive Latter and Paths…ជាឧទាហរណ៍ខ្ញុំសូមលាក់Drive D នៅក្នុង Computer របស់ខ្ញុំ
៣. ចំណុចចុងក្រោយចុចលើប៊ូតុង Remove => OK ជាការស្រេច។
ចំណាំៈ យើងមិនអាចលាក់ drive C: បានទេ ព្រោះជា Drive ដែលផ្ទុក Windows

លទ្ធផលដែលទទួលបាន

ចំពោះរបៀបបង្ហាញគឺគ្រាន់តែចូលទៅជំហានទី ១ ២ ៣ ដោយគ្រាន់តែប្តូរប៊ូតុងពី Remove ទៅ Add.... វិញជាការស្រេច ។

No comments:

Post a Comment