Thursday, June 5, 2014

វិធីប្រើ Zoom Blurring Effect នៅក្នុងPhotoshop

បាទ!សួស្តីនៅពេលនេះ ITsupport4kh បានបង្ហាញពីវិធីប្រើប្រាស់Zoom Blurring Effect នៅក្នុងកម្មវិធីតាត់តរូបភាពគឺជាការធ្វើរូបភាពមានលក្ខណៈបែកព្រាលស្រមោលចេញមក ដោយប្រើ Blur<Redial Blur ដែលភាគច្រើន គេក៏និយមប្រើប្រាស់វាដែរសម្រាប់លម្អរូបភាពឲកាន់តែមានភាពទាក់ទាញ។

ជំហានទី ១ បើករូបភាពដែលអ្នកចង់ធ្វើ
ចំលងLayer មួយដោយចុច Ctrl+J
ជំហានទី ២ ចូលទៅ Filter<Blur<Redial Blur ហើយកំណត់
Amount យក 50 ឬអាចយកតំលៃផ្សេងពីនេះទៅតាមការពេញចិត្ត
នៅត្រង់ Blur Method រើសយក Zoom
នៅត្រង់ Quality​ រើសយក Best
នៅត្រង់ប្រអប់ Blur Center អាចរំកិលទីតាំងដើម្បីដាក់ស្រមោល(Zoom)
ចុច OK នឹងបានរូបខាងក្រោម
ជំហានទី ៣ ចុចលើរូបតំណាងAdd Victor Mask icon នៅត្រង់ប្រអប់Layer ផ្នែកខាងក្រោម
យើងឃើញថារូបភាពមានលក្ខណៈជិះស្រមោល ហើយយើងត្រូវការបង្ហាញផ្នែកណាមួយនៃរូបភាពឲមានលក្ខណៈច្បាស់
ជំហានទី ៤ ជាជំហានចុងក្រោយបើកឧបករណ៍ Gradient Tool រើសយកពណ៌សខ្មៅ(Black,White) ហើយនៅត្រង់ Option យក Radial Gradient
ហើយចាប់ផ្តើមគូរចេញពីចំនុចណាមួយនៃរូបភាព។ការគូរនេះគឺក្នុងគោលបំណងឲរូបភាពមានលក្ខណៈច្បាស់ជារង្វង់ដោយសារយើងបានយក Radial Gradient ត្រង់ Option
ហើយកំណត់ Opacity 80% ជាការស្រេច
លទ្ធផលដែលទទួលបាន


No comments:

Post a Comment