Saturday, January 24, 2015

ទាញយកពុម្ពអក្សរខ្មែរត្រកូល(Khmer CN... ) Version 1.30 រចនាដោយ មៀច ចំណាន

All Khmer CN Font Miech Chamnan 2014
បាទសូមស្វាគមន៍ មិត្តៗទាំងអស់គ្នា ដែលបានចូលមកកាន់ប្លុក www.itsupport4kh.blogspot.com ដែលជា ប្លុក សំណព្វចិត្តរបស់ខ្ញុំបាទ ហើយថ្ងៃនេះផងដែរ ខ្ញុំក៏បានដាក់ឲ្យទាញយកពុម្ពអក្សរ ទាំងអស់របស់ខ្ញុំ បន្ទាប់ពីបានកែកំហុស ប្តូរ Template ចេញ រចនារូបរាងពុម្ពអក្សរថ្មី update ថ្មី ( យូរហើយតែខ្ជិលដាក់ឲ្យទាញយក ទើបតែថ្ងៃហ្នឹង ដោយសារមាន អារម្មណ៍ល្អ ព្រោះជិត បានទៅលេងស្រុកនៅឯបាត់ដំបង :D:D:D ) ដែលខ្ញុំបានរៀនរចនា និង សម្រេចបាន តាមរយៈការរៀនពីអ៊ីនធឺណេត បូករួមជាមួយការរៀនខ្លួនឯង កាលនៅជានិស្សិតឆ្នាំទី ១ ជំនាញតែទឹកកក(Ice Tea)។ ដែលពុម្ពអក្សរទាំងអស់មានចំនួន ២០ ពុម្ពអក្សរ មាន Khmer CN ( it, Battambang, Bone, EkPhnom, Hand, Kam Rieng, Kam Rieng V2, Kampingpouy, Kselus, Lazywrite, Mong Russey, Otaki, Phnom Prek, Phnom Sampao, Poipet, Preykonkla, Samlot, Star, Stueng Songke, Thmor Kol ) ។ ដែលពុម្ពអក្សរទាំងនេះ ខ្ញុំបានចំណាយពេលជិតមួយឆ្នាំ ក្នុងការស្រាវជ្រាវ និងការអង្គុយនៅមុខអេក្រង់កុំព្យូទ័រដើម្បីរចនាវាទុកប្រើខ្លួនឯងលេង ។ ក្នុងពេលនោះដែរ មិនត្រឹមតែធ្វើឲ្យខ្ញុំយល់ដឹងពីវិជ្ជារចនាពុម្ពអក្សរនោះទេ ថែមទាំងធ្វើឲ្យខ្ញុំបានស្វែងយល់ក៏ដូចជា ចេះប្រើខ្លះៗ នូវកម្មវិធីមួយចំនួនដូចជា Corel Draw,Inkscape... ជាដើម និងស្គាល់ពុម្ពអក្សរចាស់ៗ និងថ្មីច្រើនគួរសមដែរ បើធៀបកាល ចូលរៀនដំបូងមិនដឹងថាពុម្ពអក្សរ Kh Battambang, Kh Fasthand Kh Moul....មានរូបរាងយ៉ាងណាផង គេសួរថាតើហ្វុននេះឈ្មោះអីខ្ញុំមិនដឹងផង ហើយអ្វីកាន់តែពិសេស ទៀតនោះគឺ កាលមករៀនដំបូងសូម្បីតែ ក្តារចុច Khmer Unicode មិនចេះវាយផង:D ចេះតែ Limon ខ្លះៗ ។ បើក្រឡេកមើលរូបរាងពុម្ពអក្សរទាំង ២០ របស់ខ្ញុំវិញ គឺវាមិនស្អាតទេ ហើយពេលសរសេរតូចៗ ពិបាកមើលណាស់ដោយសារខ្ញុំបានកំណត់ ចន្លោះគម្លាតឲ្យវាញឹក បានតែសរសេរជា ក្បាលអត្ថបទ ឬចំណង ជើងផ្សេងៗ។ រីឯការដាក់ឈ្មោះវិញ គឺដាក់តាមការយល់ឃើញ តាមចិត្តចង់:D:D។
ទាញយកពុម្ពអក្សរទាំងអស់ៈ ចុចទីនេះ
1. Khmer Chamnanit

2. Khmer CN Battambang
3. Khmer CN Bone
4. Khmer CN EkPhnom
5. Khmer CN hand
6. Khmer CN Kam Riegn
7. Khmer CN Kam Rieng V2
8. Khmer CN Kampingpouy
9. Khmer CN Kselus
10. Khmer CN lazywrite
11. Khmer CN Mong Russey
12. Khmer CN Otaki
13. Khmer CN Phnom Prek
14. Khmer CN Phnom Sompao
15. Khmer CN Poipet
16. Khmer CN Preykonkla
17. Khmer CN Samlot
18. Khmer CN Star
19. Khmer CN Stueng Songke
20. Khmer CN Thmor Kol

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

1 Comments:

Write Comments
Anonymous
AUTHOR
March 30, 2022 at 5:01 PM delete

ទាញយកពុម្ពអក្សរខ្មែរត្រកូល(Khmer Cn... ) Version 1.30 រចនាដោយ មៀច ចំណាន - Itsupport4Kh >>>>> Download Now

>>>>> Download Full

ទាញយកពុម្ពអក្សរខ្មែរត្រកូល(Khmer Cn... ) Version 1.30 រចនាដោយ មៀច ចំណាន - Itsupport4Kh >>>>> Download LINK

>>>>> Download Now

ទាញយកពុម្ពអក្សរខ្មែរត្រកូល(Khmer Cn... ) Version 1.30 រចនាដោយ មៀច ចំណាន - Itsupport4Kh >>>>> Download Full

>>>>> Download LINK

Reply
avatar

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.