Firefox ជាកម្មវិធីភ្ជាប់ទៅកាន់គេហទំព័រអ៊ីនធឺណិតមួយដែលមានអ្នកប្រើ ច្រើនជាងគេ ។ អ្នកប្រើ Firefox ទាំងអស់អាចធ្វើការទទួលនូវកម្មវិធីបន្ថែមជាច្រើនដោយមិនគិត ប្រាក់ពី Firefox ។ ColorfulTabs ជាកម្មវិធីបន្ថែមលើ Firefox មួយ ដែលជួយឲ្យ Tabs របស់ Firefox មានពណ៌ផ្សេងៗគ្នា ធ្វើឲ្យកម្មវិធី Firefox របស់អ្នកមើលទៅកាន់តែទាក់ទាញ និងគួរឲ្យចង់ប្រើ ជាពិសេសគឺវានឹងជួយឲ្យយើងងាយស្រួលក្នុងការចំណាំទៅលើ Tab ណាមួយដែលយើងកំពុងស្ថិតនៅ និង ចង់ចុចលើវា ។
របៀបដំឡើងកម្មវិធី ColorfulTabs លើ Firefox ៖
១. បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា Add-ons ដូចរូប
២. វាយពាក្យ “ColorfulTabs ” ទៅក្នុងប្រអប់ Search រួចជ្រើសរើសលទ្ធផល ColorfulTabs 17.6 ដោយចុចលើ Button Install ដូចរូប
៣. បន្ទាប់ពីនោះ សូមធ្វើការរង់ចាំមួយរយៈ នោះអ្នកនឹងដំឡើងកម្មវិធីនេះរួចរាល់
២. វាយពាក្យ “ColorfulTabs ” ទៅក្នុងប្រអប់ Search រួចជ្រើសរើសលទ្ធផល ColorfulTabs 17.6 ដោយចុចលើ Button Install ដូចរូប
៣. បន្ទាប់ពីនោះ សូមធ្វើការរង់ចាំមួយរយៈ នោះអ្នកនឹងដំឡើងកម្មវិធីនេះរួចរាល់
៤. ពេលនេះ សូម Restart កម្មវិធី Firefox ឡើងវិញនោះ អ្នកនឹងឃើញលទ្ធផលដូចខាងក្រោម



Hello my name Miech Chamnan. I'm from Battambang, Cambodia. I'm a freshman of Computer Science at National Polytechnic Institute of Cambodia and the owner of this blog. The reason that I create this blog because I want to share tips, tricks,...and more about computer to all people...