Tuesday, January 27, 2015

វិធីប្តូរឈ្មោះ CPU នៅក្នុងកុំព្យូទ័រ

វិធីប្តូរឈ្មោះ CPU នៅក្នុងកុំព្យូទ័រ
បាទសួស្តី ខាងក្រោមនេះគឺជាគន្លឹះសាមញ្ញមួយក្នុងការប្តូរឈ្មោះទៅឲ្យ CPU(Central Processing Unit) នៅក្នុងកុំព្យូទ័ររបស់លោកអ្នកទៅជាឈ្មោះផ្សេងៗ ទៅតាមការពេញចិត្ត។ ចង់ដឹងថារបៀបប្តូរឈ្មោះឲ្យ CPU របៀបណានោះសូមមើលការបង្ហាញខាងក្រោមៈ
-      ដំបូង វាយពាក្យ regedit នៅត្រង់កន្លែង Search ឬត្រង់ Run(Windows Key+R) ក៏បាន
ចុច OK វានឹងបង្ហាញផ្ទាំងដូចខាងក្រោម ហើយសូមចូលទៅកាន់
-      HKEY_LOCAL_MACHINE – HARDWARE – DESCRIPTION – CentralProcesser
ចុចលើលេខ ០ ហើយចុចពីរដង(Double Click) នៅលើ ProcessorNameString
នៅត្រង់ Value data សរសេរអ្វីដែលចង់សរសេរជាការស្រេច
លទ្ធផលដែលទទួលបាន

Thursday, January 22, 2015

ពិនិត្យមើល Window 32 ឬ 64 bit តាម ៤ របៀប

          បាទ,សួស្តី​ មិត្តៗមួយចំនួនប្រហែលជាដឹងហើយពីបៀបឆែកមើលវិនដូ(Windows) ដែលលោកអ្នកកំពុងប្រើនៅលើកុំព្យូទ័រថា 32-bit(x86) ឬ 64-bit(x64) តាមវិធីណាមួយដែលលោកអ្នកបានដឹង តែចំពោះខ្ញុំវិញ ខ្ញុំបានដឹងពីបៀបឆែកមើលវិនដូ(Windows) 32-bit(x86) ឬ 64-bit(x64) នេះតាម ៤ របៀបដូចខាងក្រោម៖
1.    Right Click លើ Computer រើសយកពាក្យថា Properties
លោកអ្នកនឹងឃើញនៅត្រង់កន្លែង System Type

2.   តាម DirectX Diagnostic Tool ដោយចូលទៅ Run(Windows Key + R) វាយពាក្យថា dxdiag នៅត្រង់ Open
វានឹងបង្ហាញផ្ទាំងដូចខាងក្រោម
3.   តាម System Information ដោយចូលទៅ Start-All Programs-Accessories-System Tools- System Information ឬចូលទៅ Run(Windows Key + R) វាយពាក្យថា MSINFO32
វានឹងបង្ហាញផ្ទាំងដូចខាងក្រោម
4.   តាម regedit ដោយវាយពាក្យថា regedit ចូលទៅត្រង់ Run(Windows Key + R)​ ឬត្រង់កន្លែង Search ក៏បាន
វានឹងបង្ហាញផ្ទាំងដូចខាងក្រោម ហើយសូមចូលទៅកាន់
-      HKEY_LOCAL_MACHINE – HARDWARE – DESCRIPTION – CentralProcesser
ចុចលើលេខ ០ វានឹងបង្ហាញនៅត្រង់ Identifier
បាទ មានតែប៉ុណ្ណឹងឯង សូមអរគុណ

Saturday, July 26, 2014

របៀបប្តូរពណ៌ Folders ទៅជាពណ៌ផ្សេងៗ

        ថ្ងៃនេះ​ខ្ញុំ​លើ​ក​មក​បង្ហា​ញ​ពី​របៀ​ប​​ប្តូរ​ពណ៌​ Folders នៅតាម​ពណ៌​ដែលអ្នក​ចូលចិត្ត ហើ​យ​ក្នុ​​ង​នេះក៏​មាន​ពណ៌​ជា​ច្រើ​ន​ផង​ដែរ ដូចជា​ ក្រហម​ លឿង បៃតង និង​នូវមាន​ពណ៌​ផ្សេង​ៗ​ទៀ​ត ។ របៀ​ប​នេះ​ខ្ញុំ​ក៏​ទើ​ប​តែ​រក​ឃើ​ញ​ផង​ដែរដោ​យ​ឆ្លង​កាត់​កា​រ​ស្វែង​រក​របស់​ខ្ញុំ​នៅ​លើ​បណ្តាញ​សង្គម​។ តា​ម​កា​រ​ស្រា​វ​ជ្រា​វ​រ​បស់​ខ្ញុំ​ ​បាន​អោ​យ​ដឹង​ថា​ កា​រស្វែង​រក​ជា​គោល​ដៅ​ធំ​បំផុង​ចំពោះកា​រ​សិក្សា​ ស្វែង​យ​ល់​ពីអ្វីៗ គ្រប់​យ៉ាងនៅ​ជំវិញ​ខ្លួ​នយើ​ង។ ដោយ​ហេតុ​ថា​ស្វែង​យល់​ក៏​អា​ចអោយ​យើង​ផ្ទាល់​មាន​មតិ​កា​ន់​តែ​ធំធេង។ ត្រឡប់​មក​មើល​ការ​ប្តូ​រ​ពណ៌​ Folders ខា​ង​លើ​វិញ​ ការ​ដាក់​របៀប​នេះ​ ក៏​ជា​កា​រ​មួ​យ​ដែល​អា​ចធ្វើ​អោយ​នៅក្នុង​កុំព្យូទ័ររ​បស់​យើ​ងផ្ទាល់​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ។ ដើ​ម្បី​អោយ​កាន់​តែ​ច្បា​ស់​សូម​មើ​ល​មក​ក្រោម​ជា​បន្តី
   បន្ទាប់​មកនេះ​សូម​ Download កម្មវីធី​ដើម្បី​ជំនួ​យ​ដល់​កា​រ​ប្តូរ​ពណ៌ សូមចុច​ទីនេះ

ពេលបញ្ចប់កា​រ Download ចប់ យើង​តំឡើងជា​មុន​សិន   និង​សូម​មើល​គំរូ​ដូច​ខា​​ង​ក្រោម​

ប្រភពពីៈកូនសត្វ

Monday, July 7, 2014

ធ្វើឲComputer បញ្ចេញសម្លេងនៅពេលវាយ Keyboard ជាមួយ Notepad

សួស្តី ថ្ងៃនេះ ITsupport4kh នឹងបង្ហាញជូនលោកអ្នកនូវរបៀបបង្កើជាកម្មវិធីដ៏ងាយស្រួសតាមរយៈNotepad មួយ ដែលវាអាចបញ្ចេញសម្លេងមកកាន់យើងនៅពេលដែលយើងវាយពាក្យចូលតាមរយៈ Keyboard ដោយចំលងកូដចូលហើយ រក្សាទុកវាជា File .vbs នៅផ្នែកខាងចុងជាការស្រេច!

Sunday, July 6, 2014

បង្កើតកម្មវិធីគិតលេខតាមរយ: Notepad


នេះគឺជាកម្មវិធីប្រដាប់គិតលេខដ៏ល្អមួយ ដេលជំនួយលោកអ្នកក្នុងការគិតលេខងាយៗដោយលោកអ្នកគ្រាន់តែ Copy ហើយ Paste កូដខាងក្រោម ចូលទៅក្នុងកម្មវិធី Notepad ហើយ Save វាជា Calculator.bat
ចំពោះឈ្មោះ File មិនសំខាន់ចង់ឈ្មោះអ្វីក៏បានប៉ុន្តែអ្នកត្រូវដាក់ ".bat" ពីក្រោយឈ្មោះ File ជាការស្រេច។
កូដកម្មវិធីប្រដាប់គិតលេខនៅខាងក្រោម:

Wednesday, May 14, 2014

របៀបលាក់ drive កុំព្យួទ័រដោយមិនបាច់ប្រើកម្មវិធីជំនួយ

នៅពេលនេះ ITsupport4kh សូមបង្ហាញនូវវិធីសាស្រ្តដ៏សាមញ្ញមួយ ក្នុងការលាក់ Drive កុំព្យូទ័រមិនឲបង្ហាញឡើង ដោយមិនប្រើកម្មវិធីជំនួយ។ តើការលាក់ Drive ណាមួយរបស់កុំព្យូទ័រ មានប្រយោជន៍ដែរឬទេ?សាកមើលបន្តិចទៅ ក្រែងមានប្រយោជន៍នៅពេលក្រោយ។

Tuesday, April 22, 2014

ពាក្យពេញនៃអក្សរកាត់មួយចំនួន


សួស្តី!នៅពេលនេះ ITsupport4kh សូមបង្ហាញនូវពាក្យពេញនៃអក្សរកាត់ច្រើនគួរសមដែរសម្រាប់យកទៅស្វែងយលពីវា ពីព្រោះបើយើងមិនចងចាំវាអោយច្រើននោះទេ យើងនឹងពិបានក្នុងការសិក្សា ជាពិសេសត្រង់ចំនុច​ Computer maintenance ហើយវាចំនុចដែលអ្នកអាយធីត្រូវតែដឹង។ចំពោះការបានពាក្យ ទាំងនេះ ជារឿងដ៏ចែដន្យមួយ គឺខ្ញុំបានវាពីក្នុងកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា Hardware ដែលខ្ញុំបានទាញយកពីក្នុង Play store។​

Thursday, March 27, 2014

ធ្វើអោយ Tab ក្នុង Firefox មាន​ពណ៌​​ផ្សេងៗ​​គ្នា

Firefox ជា​កម្មវិធី​​ភ្ជាប់​​​ទៅ​កាន់​​គេហទំព័រ​អ៊ីនធឺណិត​មួយ​ដែល​មាន​អ្នក​ប្រើ​ ច្រើន​ជាង​គេ ។ ​អ្នក​ប្រើ Firefox ទាំង​អស់​អាច​ធ្វើ​ការ​​​ទទួល​​នូវ​កម្មវិធី​​បន្ថែម​ជា​ច្រើន​ដោយ​មិន​គិត​ ប្រាក់​ពី Firefox ។ ColorfulTabs ជា​កម្មវិធី​បន្ថែម​លើ Firefox ​មួយ​​ ដែល​ជួយ​ឲ្យ​ Tabs របស់ Firefox មាន​ពណ៌​ផ្សេងៗ​គ្នា ធ្វើ​ឲ្យ​កម្មវិធី Firefox របស់​​អ្នក​មើល​ទៅ​កាន់​តែ​ទាក់​ទាញ និង​គួរ​ឲ្យ​ចង់​ប្រើ ជា​ពិសេស​គឺ​វា​នឹង​ជួយ​ឲ្យ​យើង​​ងាយស្រួល​ក្នុង​ការ​ចំណាំ​ទៅ​លើ Tab ណា​មួយ​ដែល​យើង​កំពុង​ស្ថិត​នៅ និង ចង់​​​ចុច​លើ​វា ។
Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.