Thursday, January 5, 2023

សារៈសំខាន់នៃការប្រើប្រាស់ Firewall ដើម្បីការពារ Network

Firewall ជា Software ឬ Hardware ម្យ៉ាងប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើច្រកចេញចូលរបស់ OS ឬ Software ផ្សេងៗ។ ជាពិសេសសម្រាប់ការពារប្រព័ន្ធណិតវើកមួយដើម្បីធានាអោយមានសុវត្ថិភាព និងសម្រាប់ទប់ទល់និងក្រុម Hacker ដែលព្យាយាមវាយប្រហាមកកាន់ណិតវើករបស់យើង។

Firewall ត្រូវបានគេយកទៅដាក់នៅក្នុង OS ផ្សេងៗដូចជា ipcorp, Windows Server, Cisco Router, iptables, Microsoft ISA និង Hardware Firewall ផ្សេងៗដូចជា Cisco ASA, Fortinet, Palo Alto,

Tuesday, January 27, 2015

វិធីប្តូរឈ្មោះ CPU នៅក្នុងកុំព្យូទ័រ

វិធីប្តូរឈ្មោះ CPU នៅក្នុងកុំព្យូទ័រ
បាទសួស្តី ខាងក្រោមនេះគឺជាគន្លឹះសាមញ្ញមួយក្នុងការប្តូរឈ្មោះទៅឲ្យ CPU(Central Processing Unit) នៅក្នុងកុំព្យូទ័ររបស់លោកអ្នកទៅជាឈ្មោះផ្សេងៗ ទៅតាមការពេញចិត្ត។ ចង់ដឹងថារបៀបប្តូរឈ្មោះឲ្យ CPU របៀបណានោះសូមមើលការបង្ហាញខាងក្រោមៈ
-      ដំបូង វាយពាក្យ regedit នៅត្រង់កន្លែង Search ឬត្រង់ Run(Windows Key+R) ក៏បាន
ចុច OK វានឹងបង្ហាញផ្ទាំងដូចខាងក្រោម ហើយសូមចូលទៅកាន់
-      HKEY_LOCAL_MACHINE – HARDWARE – DESCRIPTION – CentralProcesser
ចុចលើលេខ ០ ហើយចុចពីរដង(Double Click) នៅលើ ProcessorNameString
នៅត្រង់ Value data សរសេរអ្វីដែលចង់សរសេរជាការស្រេច
លទ្ធផលដែលទទួលបាន

Thursday, January 22, 2015

ពិនិត្យមើល Window 32 ឬ 64 bit តាម ៤ របៀប

          បាទ,សួស្តី​ មិត្តៗមួយចំនួនប្រហែលជាដឹងហើយពីបៀបឆែកមើលវិនដូ(Windows) ដែលលោកអ្នកកំពុងប្រើនៅលើកុំព្យូទ័រថា 32-bit(x86) ឬ 64-bit(x64) តាមវិធីណាមួយដែលលោកអ្នកបានដឹង តែចំពោះខ្ញុំវិញ ខ្ញុំបានដឹងពីបៀបឆែកមើលវិនដូ(Windows) 32-bit(x86) ឬ 64-bit(x64) នេះតាម ៤ របៀបដូចខាងក្រោម៖
1.    Right Click លើ Computer រើសយកពាក្យថា Properties
លោកអ្នកនឹងឃើញនៅត្រង់កន្លែង System Type

2.   តាម DirectX Diagnostic Tool ដោយចូលទៅ Run(Windows Key + R) វាយពាក្យថា dxdiag នៅត្រង់ Open
វានឹងបង្ហាញផ្ទាំងដូចខាងក្រោម
3.   តាម System Information ដោយចូលទៅ Start-All Programs-Accessories-System Tools- System Information ឬចូលទៅ Run(Windows Key + R) វាយពាក្យថា MSINFO32
វានឹងបង្ហាញផ្ទាំងដូចខាងក្រោម
4.   តាម regedit ដោយវាយពាក្យថា regedit ចូលទៅត្រង់ Run(Windows Key + R)​ ឬត្រង់កន្លែង Search ក៏បាន
វានឹងបង្ហាញផ្ទាំងដូចខាងក្រោម ហើយសូមចូលទៅកាន់
-      HKEY_LOCAL_MACHINE – HARDWARE – DESCRIPTION – CentralProcesser
ចុចលើលេខ ០ វានឹងបង្ហាញនៅត្រង់ Identifier
បាទ មានតែប៉ុណ្ណឹងឯង សូមអរគុណ

Sunday, July 6, 2014

ធ្វើដូចម្ដេចទើបអាចក្លាយជាអ្នកជំនាញខាងIT ?

ITប្រែជាភាសាខ្មែរយើងថាបច្ចេកវិជ្ជាព័ត៌មានវិទ្យាដែលសិក្សាដោយពឹងផ្អែកលើម៉ាស៊ីនកុំព្យូទ័រសុទ្ធសាធបើគ្មានម៉ាស៊ីនកុំព្យូទ័រប្រហែលជាគ្មានមុខ វិជ្ជានេះទេ។កាលពីបុរាណគេចិញ្ចឹមសត្វដើម្បីផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក ដូច្នេះការសិក្សាផ្នែកព័ត៌មានវិជ្ជាជំនាន់បុរាណ គឺការបង្ហាត់សត្វឲ្យចេះផ្ញើសារ ផ្ញើសំបុត្រ។

Wednesday, June 25, 2014

តើសមាសធាតុផ្សំ​កុំព្យូទ័រ​មានអ្វីខ្លះ?

ខាងក្រោមនេះ​គឺជា​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់ទង​ទៅនឹង​ផ្នែក​រឹង​​សំខាន់ៗ​​នៅក្នុង​ម៉ាស៊ីន​​កុំព្យូទ័រ ៖

Tuesday, June 24, 2014

Shortcuts មួយចំនួនប្រើនៅក្នុង Facebook




Shortcuts  can helps to do any certain work easily.Today i telling you that knowing tips and tricks in Facebook made me more interesting.Here i want to show you list of facebook shortcuts.Everyone knows that Facebook it is  large social network in world wide.If you are Facebook users you can use some Facebook features without help of mouse through your keyboard shortcut key.The keyboard shortcuts are below:

កុំព្យូទ័ររបស់លោកអ្នកមានមេរោគឬទេ?

បន្ទាប់ពីអ្នកបើក និង ដំណើរការការកម្មវិធីកុំព្យូទ័រ (Software) ដែលមានបង្កប់មេរោគនោះ ឬបើក attach file ដែលមកជាមួយ e-mail ក្នុងកុំព្យូទ័ររបស់អ្នក ។ អ្នកមិនអាចដឹងថាអ្នកបានឆ្លងមេរោគរហូតដល់​អ្នកសង្កេត​ឃើញថា​ កុំព្យូទ័ររបស់អ្នកដំណើរការការខុសពីធម្មតា ។ខាងក្រោមនេះជាចំនុចទូទៅមួយចំនួនដែលបង្ហាញថា​កុំព្យូទ័ររបស់អ្នកត្រូវបានរាតត្បាត​ដោយមេរោគ៖

Tuesday, April 22, 2014

គន្លឹះមួយចំនួនដើម្បីក្លាយជាអ្នកសរសេរកម្មវិធី (Programmer)


ជើង​ខ្លាំង​ C++ វ័យ​ក្មេង៦ឆ្នាំ​


តើអ្នកទាំងអស់គ្នាធ្លាប់បានឮទេថា ក្មេងប្រុស ឬក្មេងស្រីដែលមានអាយុក្រោម១០ឆ្នាំអាចស្វែងយល់ ភាសាសម្រាប់សរសេរកម្មវិធីដ៏ ពេញនិយម C++ ដោយគ្មាននរណាម្នាក់ជួយណែនាំឬ ទទួល ការបង្រៀននៅសាលាណាមួយដែរទេ? បើតាមខ្ញុំគិតទៅប្រហែលជាមិនធ្លាប់ទេមើលទៅ។

ផលប្រយោជន៍នៃបច្ចេកវិទ្យាព៌តមាន

បច្ចេកវិទ្យាគមនាគមន៍ និងព៌តមានវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ ឬ ទូរស័ព្ទដៃជាមធ្យាបាយមួយសម្រាប់ទាក់ទងគ្នាតាមបែបទំនើប និងរហ័សទាន់ចិត្ត។បច្ចេកវិទ្យាគមនាគមន៍ និងព៌តមានវិទ្យាបានផ្តល់និងចែករំលែកនូវចំណេះដឹងបទពិសោធន៍ ជំនាញបច្ចេកទេស និងបំណិនជីវិតផ្សេងៗ រួមទាំងការរកឃើញថ្មីៗបំពេញឲគ្នាទៅវិញទៅមក។វាមិនចាំបាច់ចំណាយពេលវេលាដើម្បីបញ្ជូនតាមប្រៃសណីយ៍រថយន្ត ឬអ្នកនាំសារនោះទេ។
Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.