បច្ចេកវិទ្យាគមនាគមន៍ និងព៌តមានវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ ឬ
ទូរស័ព្ទដៃជាមធ្យាបាយមួយសម្រាប់ទាក់ទងគ្នាតាមបែបទំនើប និងរហ័សទាន់ចិត្ត។បច្ចេកវិទ្យាគមនាគមន៍
និងព៌តមានវិទ្យាបានផ្តល់និងចែករំលែកនូវចំណេះដឹងបទពិសោធន៍ ជំនាញបច្ចេកទេស និងបំណិនជីវិតផ្សេងៗ
រួមទាំងការរកឃើញថ្មីៗបំពេញឲគ្នាទៅវិញទៅមក។វាមិនចាំបាច់ចំណាយពេលវេលាដើម្បីបញ្ជូនតាមប្រៃសណីយ៍រថយន្ត
ឬអ្នកនាំសារនោះទេ។
ការបញ្ជូនសារនិងពត៌មានគ្រប់ប្រភេទនេះមិនគ្រាន់តែរហ័សទាន់ចិត្តប៉ុណ្ណោះទេ
ថែមទាំងជាមធ្យាបាយដ៏ប្រសើរ ដែលអាចរក្សាការសម្ងាត់ ហើយភាគច្រើន គឺបានទៅដល់អ្នកទទួលជាពិសេសទូរស័ព្ទដៃ។សិស្សអាចទទួលព៌តមានតាមរយៈទូរស័ព្ទទំនើប។ការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗនេះ
មានសារៈប្រយោជន៍ដល់មនុស្សគ្រប់រូបលើពិភពលោក ក្នុងការផ្តល់ និងទទួលព៌តមានថ្មីៗ
ដើម្បីរួមចំណែកអភិវឌ្ឍន៍សមត្ថភាព។
ដកស្រងចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី៣ឆ្នាំសិក្សា ២០១៣ ទំព័រទី
២០៤

Hello my name Miech Chamnan. I'm from Battambang, Cambodia. I'm a freshman of Computer Science at National Polytechnic Institute of Cambodia and the owner of this blog. The reason that I create this blog because I want to share tips, tricks,...and more about computer to all people...