ការក្លាយជាអ្នកសរសេរកម្មវិធីគឺជាដំណើរនៃការកើនឡើងនៃអ្នកជំនាញបច្ចេកទេស និង ព័ត៌មានវិទ្យា ដែលជាតម្រូវការគ្រប់ស្ថាប័ន និងគ្រប់វិស័យដើម្បីអភិវឌ្ឈន៍ឈានទៅរកភាពទំនើបកម្ម ។ ប៉ុន្តែការឈានទៅក្លាយជាអ្នកសរសេរកម្មវិធី មិនមែនប្រើពេល១ថ្ងៃ ១ខែ ឬមួយឆ្នាំនោះទេ ពោលគឺត្រូវការខិតខំប្រឹងប្រែងទាំងបញ្ញាស្មារតីដាក់ចិត្តខំប្រឹងទើបបានសម្រេច។ តាមការបកស្រាយខាងក្រោមនេះ Expert Center សូមលើកពីមគ្គុទេសក៍មួយចំនួនដើម្បីឈានទៅរកភាពជាអ្នកសរសេរកម្មវិធីដ៏ពិតប្រាកដ និងមានសមត្ថភាព។
១- ដំបូងត្រូវយល់ពីមុខវិជ្ជាខាងក្រោមអោយច្បាស់សិន វាដូចជាកក្តវិទ្យាដែរ។
– Logic តក្កវិទ្យា
– Discrete mathematics គណិតវិទ្យា
២- យល់ដឹងពី គន្លឹះ Database ដូចជាការ Query, View និង Procedure ជាមួយ កម្មវិធីកញ្ចប់ Database :
– MS Access
– MS SQL
– DB V
– Fox Pro
– Paradox
– MySQL
៣- សម្រេចចិត្តធ្វើជាអ្នកសរសេកម្មវិធីប្រភេទណា?
– Web Programmer
– Desktop Programmer
- Operating System (OS) oriented programmer(tied to a single operating system or set of operating systems)
- Platform-independent programmer
– Distributed applications programmer
– Library/platform/framework/core programmer
– System programmer
– Kernel programmer
– Driver Programmer
– Compiler Programmer
- Programming Scientist
4- សិក្សារពីបច្ចេកទេស និង ភាសារដែលត្រូវនឹងជំរើសជំនាញរបស់យើង។
WEB PROGRAMMER
គឺជាអ្នកជំនាញសរសេរកម្មវិធី ឬ លើគេហទំព័រ ដែលវាត្រូវបានប្រព្រឹត្តឡើងបានតាមរយៈអ៊ីនធឺណែត និងដំណើរការលើ Browser(ដូចជា : Firefox, Internet Explorer, Chrome…)។
ដូច្នេះយើងត្រូវយល់ពីបច្ចេកទេស និងភាសាស្តង់ដាដូចជា :
– HTTP
– FTP
– POP3
– SMTP
– TCP
– IP Protocol
– HTML, CSS, JS
– XML
– ASP
– PHP
– JSP
យល់ពី រចនាសម្ព័ន្ធនៃការគ្រប់គ្រងគេហទំព័រលើ Web Hosting
- CPanel
- Base Web services protocols (HTTP, FTP, SMTP, and POP3 or IMAP4)
- Web server software
- Email server and client software
យល់ពី Browse & Tool មួយចំនួនក្នុងការគ្រប់គ្រង Webpage :
– Web Development toolbar on website : ប្រើសម្រាប់មើលកូដដូចជា inspect element ដោយប្រើ F12 ឬ add on plugin ខាងក្រៅទៀត និង HTML & CSS checker ត្រួតពិតកំហុសនៃការសរសេ HTML & CSS ជាដើម។
– យល់ពីប្រភេទ Browser ដែលយើងដំណើរការកម្មវិធី
– ដឹងពីប្រភពនៃទិន្នន័យដែលយើងអាចយកទាញយកលើប្រើលើគេហំទព័រយើងបានដូចជាគេហទំព័រព័ត៌មាន, Wiki, blog, journals
– យល់ពី Social sites (social portals, bookmarking sites, note-taking sites)
– យល់ដឹងពីប្រព័ន្ធនៃគេហំព័ររបស់យើងដើម្បីអោយមានភាពជោគជ័យ