Sunday, April 27, 2014

របៀបបង្កើត Brush ដោយខ្លួនឯងក្នុង Adobe Photoshop CS5


យើង​បង្កើត Brush ដោយ​ខ្លួន​ឯង​ក្នុង​គោល​បំណង ចង់​យក​វា​មក​ប្រើ​នៅ​លើក​ក្រោយ​ទៀត​ដោយ​មាន​ភាព​ងាយ​ស្រួល​និង​ការ​ងារ​បាន​លឿន។ មិន​តែ​ប៉ុណ្ណោះយើង​និង​មាន Brush ដែល​ស្អាត​និង​ខុស​ប្លែក​ពី​គេ។
ចំណាំ៖ រាល់​អ្វី​ដែល​អ្នក​បាន​បង្កើត​នៅ​លើ​ក្រដាស​ឯក​វា​និង​បំលែង​ទៅ​ជា Brush ទាំង​អស់។ ខាង​ក្រោម​ជា​ឧទាហរណ៏​ក្នុង​ការ​បង្កើត Brush ។

-ជំហានទី១ បង្កើត​ក្រដាស​ឯក​សារ​មួយ​ដែល​មាន​ទំហំ 1024px x 768px
យក​ឧបករណ៏ Custom Shape Tool (U) ហើយ​កំនត់​ដូច​រូប​ខាង​ក្រោម៖


-ជំហានទី២​ គូសឲចេញជារង្វង់ ហើយយក​ឧបករណ៏ Horizontal Type Tool មក​សរសេរ​អក្សរ​ដែល​អ្នក​ចង់​បាន ខាង​ក្រោម​ជា​ឧទាហរណ៏៖
ជំហានទី៣ ចូល​ទៅ Edit → Define Brush Preset.... ហើយ​វា​និង​បង្ហាញ​ផ្ទាំង​មួយ​អោយ​យើង​ដាក់​ឈ្មោះ Brush ថ្មី​ដែល​យើង​បាន​បង្កើត៖
ជំហានទី៤ ចុង​ក្រោយ សូម​ចូល​ទៅ​កាន់ ឧបករណ៏ Brush Tool អ្នក​និង​ឃើញ Brush របស់​អ្នក​នៅ​ទី​នោះ៖
ជាលទ្ធផល អ្នកទទួលបាន Brush ដែលជាស្នាដៃរបស់អ្នក!!!

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.