Tuesday, April 22, 2014

ជើង​ខ្លាំង​ C++ វ័យ​ក្មេង៦ឆ្នាំ​


តើអ្នកទាំងអស់គ្នាធ្លាប់បានឮទេថា ក្មេងប្រុស ឬក្មេងស្រីដែលមានអាយុក្រោម១០ឆ្នាំអាចស្វែងយល់ ភាសាសម្រាប់សរសេរកម្មវិធីដ៏ ពេញនិយម C++ ដោយគ្មាននរណាម្នាក់ជួយណែនាំឬ ទទួល ការបង្រៀននៅសាលាណាមួយដែរទេ? បើតាមខ្ញុំគិតទៅប្រហែលជាមិនធ្លាប់ទេមើលទៅ។
ពេលនេះយើងសូមណែនាំលោកអ្នកឱ្យស្គាល់ក្មេងប្រុសម្នាក់នៅក្នុង ប្រទេស Bangladesh ឈ្មោះថា Wasik Farhan-Roopkothaដោយគេមានអាយុទើបតែ ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេមានប្រាជ្ញាដែលមិនគួរឱ្យជឿទាល់តែសោះ ដែលអាច ស្វែង យល់ពីភាសា C++ បានដោយខ្លួនឯង។ Wasik បានក្លាយជាអ្នកជំនាញខាងកុំព្យូទ័រដោយ គ្មានការបង្រៀនដែលត្រឹម ត្រូវណាមួយឡើយ។ គេបានអភិវឌ្ឍន៍ខ្លួនឯងពីកម្មវិធី Word Processing ធម្មតា ទៅជាអ្នកសរសេរភាសា C++ ដ៏ឆ្លាតវៃ ហើយចំណែកឯក្រុមគ្រួសាររបស់ Wasik វិញក៏សង្ឃឹមថាការរីកចម្រើនរបស់កូនប្រុសគាត់នឹងអាចទទួលស្គាល់ ដោយ ក្រុមហ៊ុន Microsoft ព្រមទាំងឯកត្តកម្មពិភពលោក Guinness ផងដែរ។ ស្ថិតក្នុងវ័យ៣ឆ្នាំ Wasik បានចាប់ផ្ដើមរៀន វាយអក្សរនៅក្នុងកម្មវិធី Microsoft Word ហើយនៅពេលដែលគេមានអាយុដល់ ៤ឆ្នាំ គេបានចាប់ផ្ដើមយល់ពីភាសា សម្រាប់សរសេរកម្មវិធី ព្រមទាំងការទាញយកហ្គេម emulator។ ហើយស្ថិតក្នុងវ័យ ៤ឆ្នាំនេះផងដែរ គេបាន ក្លាយជាជើងខ្លាំងខាងហ្គេមល្បីៗជាច្រើនដូចជា ModernWarfare និងMetal Gear Solid ជាដើម។
1

Wasik បាននិយាយថា “ខ្ញុំពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ក្នុងការប្រើប្រាស់ កុំព្យូទ័រ ព្រមទាំងសិក្សាពីជំនាញថ្មីៗ។ មហិច្ឆតារបស់ខ្ញុំគឺក្លាយជាអ្នកជំនាញខាងកុំព្យូទ័រ និងធ្វើការនៅក្នុងក្រុមហ៊ុនដ៏រឹងមាំមួយ” ។ Wasik អាចប្រើប្រាស់ Keyboard យ៉ាងស្ទាត់ជំនាញហើយ ថែមទាំងអាចសរសេរអត្ថបទដោយមិនចាំបាច់មើល Keyboard ទៀតផង ហើយក្រៅពីការសិក្សានៅមុខកុំព្យូទ័រ គេក៏ឆ្លៀតពេលលេងជាមួយក្មេងដទៃទៀតដែលមានអាយុស្របាលនឹងគេ ព្រមទាំងលេងបាល់ទាត់ និងស្ដាប់ចម្រៀងកំសាន្ដ។
1

ម្ដាយរបស់ Wasik ក៏បានបញ្ជាក់ផងដែរថា “ខ្ញុំស្ទើរតែមិនជឿនូវសមត្ថភាពដែលគេមាននោះឡើយ ហើយក្នុងនាម ជាអ្នកម្ដាយម្នាក់ ខ្ញុំសង្ឃឹមថានៅថ្ងៃអនាគត គេនឹងក្លាយជាអ្នកវិទ្យាសាស្ត្រដ៏ល្អម្នាក់នៅក្នុងពិភព បច្ចេកវិទ្យា។ ម្យ៉ាង ទៀតខ្ញុំសង្ឃឹមថា Wasik នឹងអាចទទួលបានការគាំទ្រពី រដ្ឋាភិបាល Bangladesh ព្រមទាំងបណ្ដា សកលវិទ្យាល័យ ធំៗមួយចំនួនផងដែរ”។ មើលទៅនៅថ្ងៃអនាគត យើងនឹងអាចឃើញមានក្មេងៗ មួយចំនួនមានមុខធ្វើការនៅក្នុងក្រុមហ៊ុន Microsoft ឬ Google ឬក៏បណ្ដាក្រុមហ៊ុនកំពូលៗផ្សេងទៀតផងដែរ៕
ប្រភពពីៈITcambo

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.