Tuesday, June 24, 2014

កុំព្យូទ័ររបស់លោកអ្នកមានមេរោគឬទេ?

បន្ទាប់ពីអ្នកបើក និង ដំណើរការការកម្មវិធីកុំព្យូទ័រ (Software) ដែលមានបង្កប់មេរោគនោះ ឬបើក attach file ដែលមកជាមួយ e-mail ក្នុងកុំព្យូទ័ររបស់អ្នក ។ អ្នកមិនអាចដឹងថាអ្នកបានឆ្លងមេរោគរហូតដល់​អ្នកសង្កេត​ឃើញថា​ កុំព្យូទ័ររបស់អ្នកដំណើរការការខុសពីធម្មតា ។ខាងក្រោមនេះជាចំនុចទូទៅមួយចំនួនដែលបង្ហាញថា​កុំព្យូទ័ររបស់អ្នកត្រូវបានរាតត្បាត​ដោយមេរោគ៖

  • កុំព្យូទ័ររបស់អ្នកដំណើរការការយឺតជាងធម្មតា
  • កុំព្យូទ័ររបស់អ្នកគាំ ឬឈប់ដំណើរការការជាញឹកញាប់
  • កុំព្យូទ័ររបស់អ្នកឧស្សាហ៍ restart
  • កុំព្យូទ័ររបស់អ្នក restart ដោយខ្លួនឯងហើយមិនអាចចូលដល់ Windows បាន
  • កម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកមិនដំណើរការការដោយត្រឹមត្រូវ
  • Disk ឬ disk drive (c ឬ d) មិនអាចចូលទៅបាន
  • អ្នកមិនអាច print បានដូចធម្មតា
  • អ្នកឃើញនូវ error message ចម្លែក
  • អ្នកឃើញ menus និង dialog boxes បង្ហាញរញេរញៃ
  • .......
រោគសញ្ញាមួយចំនួនអាចលេចឡើងបណ្តាលមកពីបញ្ហារបស់ Hardware ឬ Software មិនមែនសុទ្ធតែមកពីមេរោគ​ទាំងអស់នោះទេ ។
ចំនាំ៖ សូមប្រយ័ត្ននូវ message ដែលប្រមានអ្នកថាអ្នកបានផ្ញើ e-mail ដែលមាននូវមេរោគ ។ នេះអាចប្រាប់ថា​មេរោគបានប្រើ e-mail របស់អ្នកសម្រាប់ធ្វើការផ្ញើមេរោគទៅកាន់អ្នកដ៏ទៃទៀត ដែលអាចជាមិត្តភក្រ្ត័របស់អ្នក​ជាដើម ។ នេះមិនមែនមានន័យថាអ្នកមានមេរោគនោះទេ ។ មេរោគខ្លះមានសមត្ថភាពក្នុងការក្លែងបន្លំ e-mail addresses ។

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.