កាលពីដំបូងខ្ញុំបានបង្ហាញពី វិធីបង្កើត Brush ដោយខ្លួនឯងម្តងរួចមកហើយ នៅក្នុងគន្លឹះថ្ងៃនេះ ITsupport4kh នឹងបង្ហាញពីវិធីសាស្ត្រងាយស្រួលសម្រាប់អ្នកដែលចង់បង្កើត Patternsដោយខ្លួនឯង។ ដូច្នេះសូមចូលរួមបង្កើត Patterns ទាំងអស់គ្នា។
ជំហានទីមួយ
បង្កើត Document ថ្មីមួយដែលមានទំហំ 600px X 300px ជ្រើសរើសពណ៌ខ្មៅ។
ជំហានទីពីរ
ឥឡូវនេះយើងចាប់ផ្ដើមបង្កើត Pattern ដោយជ្រើសរើសឧបករណ៍ Custom Shape បន្ទាប់មកធ្វើការជ្រើសរើសដូចរូបខាងក្រោម៖
ជំហានទីបី
ជ្រើសរើសយកពណ៌ស និងបង្កើត Shape។
ជំហានទីបួន
បម្លែង Shape ឱ្យទៅជា Layer ដោយចុចលើ Menu Layer → Rasterize → Layer។ បន្ទាប់មកបើក Rectangular Marquee Tool ដើម្បីកាត់។ មើលរូប៖
ជំហានទីប្រាំ
Inverse Select ដោយចូល Select → Inverse បន្ទាប់មកចុច Key Delete។ មើលរូប៖
ជំហានទីប្រាំមួយ
ដោះ Selection ដោយចុច Ctrl + D ហើយជ្រើសរើស Custom Shape Tool ដើម្បី Add Shape ផ្សេងទៀតចូល។ មើលរូប៖
ជំហានទីប្រាំពីរ
បង្វិល Shape ដោយចុច Ctrl + T និងកំណត់ដឺក្រេ - 45 ហើយផ្គុំរូបទាំងពីបញ្ចូលគ្នាដោយចុច Ctrl + E ។ មើលរូប៖
ជំហានទីប្រាំបី
ក្រោយពីផ្គុំរួចមកចម្លងLayer នោះដោយចុច Ctrl + J។ បន្ទាប់មកឈរលើ Layer ដែលយើងបានចម្លង ហើយចុច Ctrl + T ចុចលើ Menu Edit → Transform → Flip Horizontal រូចរំកិលទៅម្ខាងទៀត។
មើលរូប៖
ជំហានទីប្រាំបួន
ផ្គុំរូបភាពទាំងពីរបញ្ចូលគ្នាម្ដងទៀតដោយចុច Ctrl + E ហើយចម្លង Layer ដោយចុច Ctrl + J។ បន្ទាប់ពីបានចម្លងរូចមកអ្នកចូលទៅកាន់ Edit → Transform → Flip Vertical និងរំកិលទៅក្រោម។
មើលរូប៖
ជំហានទីដប់
ឈរលើ Background បន្ទាប់មកជ្រើសរើសពណ៌ #003e16 ទៅលើ Background។ បន្ទាប់មកឈរលើ Layer រូបភាព ដោយជ្រើសយក Opacity =40%, Mode= Overlay។ មើលរូប៖
បន្ទាប់មកប្រើឧបករណ៍
មកតម្រឹម។ មើលរូប៖
ជំហានទីដប់មួយ
ដាក់ Outer Glow ។ មើលរូប៖
ជំហានទីដប់ពីរ
ចូល Edit → Define Pattern ដើម្បីរក្សារូបភាពជាប្រភេទ Pattern ហើយកំណត់ឈ្មោះងាយស្រួលយកមកប្រើ។ បង្កើតdocument ថ្មីមួយ រួចមកបង្កើត Layer ថ្មី ដោយចុច Ctrl + Alt + Shift + N បន្ទាប់មកចាក់ពណ៌ (ពណ៌អ្វីក៏បាន) និងដាក់Pattern។ មើលរូប៖
បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយចេញមក។ មើលរូប៖
- Opacity = កម្រិតភាពច្បាស់របស់រូបភាព
- Pattern = សម្រាប់ជ្រើសរើស Pattern ណាមួយដែលអ្នកពេញចិត្ត
- Scale = ធ្វើឱ្យ Pattern ញឹកឬរង្វើល
ជាចុងក្រោយអ្នកនឹងទទួលបាន រូបភាពមួយដែលមាន Pattern ដូចខាងក្រោម៖
ប្រភពពីៈExpert