សួស្តី!ខានជួបគ្នាយូរហើយជាមួយ Text Effect ឥលូវនេះបានមកដល់ទៀតហើយ គឺការធ្វើអក្សរជាប្រភេទអក្សរលោហៈ(Metal)ដែលក្នុងការធ្វើគឺងាយស្រួល ដោយគ្រាន់តែប្រើ Layer Style តែប៉ុណ្ណោះ។
ជំហានទី ១ បង្កើតក្រដាសកាងារថ្មីមួយទំហំ
1024 x 768 px កំណត់ពណ៌ Foreground យក#67402c និងពណ៌ Background #412a24
ហើយបើកឧបករណ៍ Gradient
Tool រើសយកពណ៌ Foreground to Background ហើយយក Radial Gradient នៅត្រង់ Option.រួចចាប់ទាញពីផ្នែកកណ្តាលទៅផ្នែកណាមួយដែលពេញចិត្ត
ជំហានទី ២ សរសេរពាក្យថា កូនខ្មែរ ប្រើពុម្ពអក្សរ NiDA Angkor ទំហំ 350pt ប្រើពណ៌# 8a623b
ជំហានទី ៣ ចុចពីដងនៅលើ Text ហើយកំណត់
– Bevel and Emboss
Technique: Chisel Soft
Depth: 250
Size : 13
Highlight Mode: Vivid Light
Color: #dedede
– Contour
Contour : Ring
ដាក់គ្រីសលើប្រអប់
Anti-aliased box.
-Texture
Pattern :រើសយក Yellow Lined
-Color Overlay
កំណត់ពណ៌ #828282
លទ្ធផលដែលទទួលបាន