តើអ្នកធ្លាប់បានអង្គុយមើលថ្ងៃអស្ដង្គតនៅមាត់សមុទ្រទេ?ពេលព្រះអាទិត្យអស្ដង្គតនោះវាពិតជាស្អាត ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ។ ថ្ងៃនេះយើងខ្ញុំសូមលើកយករូបភាពព្រះអាទិត្យពេលអស្ដង្គតមកដែលមិនសូវមានភាពទាក់ទាញមកធ្វើការកែប្រែឱ្យមានភាពស្រស់ស្អាតជាងមុន។
ជំហានទីមួយ
មុនដំបូងយើងស្វែងរករូបភាពថ្ងៃពេលអស្ដង្គតណាមួយ ហើយបើករូបភាពនោះជាមួយកម្មវិធី Adobe Photoshop CS5 ។
ជំហានទីពីរ
រួចមកអ្នកចុច ( Click ) Layer ដែលមាននៅលើ Menu របស់កម្មវិធី Adobe Photoshop CS5 ជ្រើសយកពាក្យ New Adjustment Layer បន្ទាប់មកទៀតជ្រើសយកពាក្យ Gradient Map…
ពេលនោះកម្មវិធីនឹងបង្ហាញ ផ្ទាំងមួយលេចឡើង ដូចរូប៖
ជំហានទីបី
ដើម្បីអាចផ្លាស់ប្ដូរពណ៌របស់ Gradient Map ចូរចុច (Click) ពីរដង សូមមើលរូប៖
ចូរអ្នកធ្វើការផ្លាស់ប្ដូរពណ៌ ដោយកំណត់យកតួលេខពណ៌ទីមួយគឺ C=0, M=100, Y=100, K=0 និងពណ៌ទីពីរគឺ C=0, M=០, Y=100, K=0
ជំហានទីបួន
ផ្លាស់ប្ដូរត្រង់ Blend Mode ពី Normal ទៅជា Multiply សូមមើលរូប៖
ប្រសិនបើអ្នកមិនចង់ឱ្យរូបភាពងងឹតនោះទេ ចូរឈរនៅលើ Layer Background បន្ទាប់មកចុច Ctrl+L ហើយផ្លាស់ប្ដូរនូវតម្លៃណាមួយដែលអ្នកពេញចិត្តនោះជាការស្រេច។
អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម៖
ពី Expert