Thursday, May 1, 2014

Text Effectៈរចនាអក្សរមានពន្លឺជះទៅសងខាងក្នុង Photoshop

សួស្តី!ថ្ងៃនេះខ្ញុំបាននាំយកការរចនាអក្សរនៅក្នុងកម្មវិធីតាក់តរូបភាពមួយទៀតហើយ ដែលជាប្រភេទ Text Effect ប្លែកគួរឲទាក់ទាញដែលមានពន្លឺជះចេញពីក្រោយអក្សរពីផ្នែកកណ្តាលទៅសងខាងតែប្តង។ចង់ដឹងថាធ្វើវាដោយរមៀបណានេាះ សូមមើលទាំងអស់គ្នា!!
-ជំហានទី១ បង្កើតទំព័រក្រដាសថ្មី យកតំលៃ 1024×768 ដោយ Background យកព៌ណខ្មៅ ព៌ណខាងលើសំរាប់សរសេរអក្សរយកព៌រ ស។


- រើសយកឧបករណ៍ Horizontal Type tool មកសរសេរ(នៅក្នុងឧទាហរណ៍ខ្ញុំសូមសរសេរពាក្យ ចំណានអាយធី ដោយប្រើពុម្ពអក្សរ khmer CN Samlotដោយប្រើទំហំ 150pt របស់ខ្ញុំ (ទាញយកពុម្ពអក្សរ)

- បន្ទាប់មកចំលង(Duplicate)Text layer ឲបានពីរ ឬ ចុច Ctrl+J ដោយ layer ដែលយើងបានចំលងនោះប្តូរទៅព៌ណក្រហម(ff0000)ហើយដោះភ្នែកវាចេញ ទុកតែLayer ដើមសំរាប់ធ្វើការ

 - ជំហានទី២ ចុចលើ Filter<Distort<Polar to Coordinates.....ដោយចុចលើ Polar to Rectangular រួច OK
 

អ្នកនឹងបានរូបដូចនេះ
-ជំហានទី៣ ចុចលើ Image<Image Rotation<90 CW
-ជំហានទី៤ ចូលទៅ Filter<Stylize<Wind........
នៅត្រង់ Method យក Wind.
នៅត្រង់ Direction យក​ From the Right ចុច OK
ហើយចុច Ctrl+F ចំនួន 2 ដងដើម្បីឲស្រមោលកាន់តែរសាត់
- ចូលទៅ Filter<Stylize<Wind........ដដែល
នៅត្រង់ Method យក Wind.
នៅត្រង់ Direction យក​ From the Left ចុច OK
ហើយចុច Ctrl+F ចំនួន 2 ដងដូចគ្នា

-ជំហានទី៥ ចុចលើ Image<Image Rotation<90 CCW


 - ជំហានទី៦ ចុចលើ Filter<Distort<Polar to Coordinates.....ដោយចុចលើRectangular to  Polar វិញរួច OK
យើងបានរូបដូខាងក្រោម
- ដោយឈរលើLayer ដដែលចុចលើ Layer<New Adjustment layer<Color Balance...
ហើយកំណត់ដូចខាងក្រោម
 - ជំហានទី៧ ចំលងLayer ដដែលចេញមួយទៀត(ឬCtrl+J) ដោយត្រង់Layer mode យក​Dissolveហើយបន្ថយ Opacity 30%.
-ដាក់ភ្នែកនៅលើ Layer លើដែលយើងបានដោះវាចេញ
-ចុចលើ Layer<Layer Style<Stroke........ប្តូទៅព៌ណស យកទំហំ3 ដូចរូប

-ចុច OK ជាការស្រេច ។
នេះគឺជាលទ្ធផលដែលទទួលបាន
សូមអរគុណ!!

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.