Saturday, May 17, 2014

Text Effect:ធ្វើអក្សរកំទេចរលោងនៅក្នុង Photoshop

Text Effect ទៀតហើយ អាមួយនេះគឺក្តៅៗតែម្តង ទើបតែយកមកពីអ៊ីនធឺណេត ដែលគេដាក់ចំណងជើងថា Glossy Particles-Textured Text Effect ហើយខ្ញុំក៏ដាក់ចំណងជើងថា អក្សរកំទេចរលោងតែម្តងទៅ ដែល ការរចនានេះគីប្រើ Layer Style និង Filterតែពីរទេ។
ជំហានទី ១ បង្កើតក្រដាសការងាថ្មីមួយទំហំ 1024 x768px  Save រូបភាពខាងក្រោម ដោយម៉ៅស្តាំយកពាក្យ Save Image as... ហើយបើកយកមកប្រើ លោកអ្នកអាច Merge វាជាមួយ Background ដោយSelect Layer ជាមួយ Background រួចចុច Ctrl+E
ជំហានទី២ សរសេរ Text មួយយកពាក្យថាកូនខ្មែរ ពណ៌សទំហំ 350pt ប្រើពុម្ពអក្សរ NiDA Angkor
នៅត្រង់ Fill ប្តូតំលៃទៅ  0 ពេលនោះគ្មានឃើញអក្សរទេ!ហើយចំលង Text Layer មួយទៀត(Ctrl+J)
បង្កើតLayer ថ្មីមួយ(Shift+Ctrl+N)នៅលើ Background ហើយនៅក្រោម Text Layer ទាំងពីរ ដាក់ឈ្មោះវាថា Texture។ចុច Ctrl+Click នៅលើ Text Layer ណាមួយក៏បានដើម្បី Load ជា Select
កំណត់ពណ៌​ Foreground #164b7c និងពណ៌ Background #b2ebfc ហើយចូលទៅ Filter > Render > Clouds ចុច Ctrl+D ដើម្បីដោះ Select ចេញ
ជំហានទី ៣ ចូលទៅ Filter > Artistic > Watercolor​ កំណត់ Brush Detail យក
 5, the Shadow Intensity យក 0, and the Texture យក 3.
រូបដែលទទួលបាន
ចូលទៅ Filter > Artistic > Paint Daubs រួចកំណត់ Brush Size: 6, Sharpness 5 ,ហើយនៅត្រង់ Brush Type យកពាក្យថា Sparkle
រូបដែលទទួលបាន
ចូលទៅ Filter > Artistic > Watercolor​ ម្តងទៀតហើយកំណត់តំលៃដដែល
រូបទទួលបាន
ជំហានទី ៤ ចូលទៅ Image > Adjustments > Hue/Saturation ហើយប្តូរតំលៃ Hue យក -10
ជំហានទី ៥ ចុចពីរដងលើ Text Layer ដើមហើយកំណត់ដូចខាងក្រោម
– Bevel and Emboss
Style: Outer Bevel
Size: 11
​ដោះគ្រីសលើប្រអប់ Use Global Light
Angle: -104
Altitude: 48
Gloss Contour: Ring
ដាក់គ្រីសលើប្រអប់Anti-aliased box
Highlight Mode:
Color: #1dfcff
Opacity: 100%
Shadow Mode – Color: #919191

– Contour
Contour: Cone – Inverted
ដាក់គ្រីសលើប្រអប់Anti-aliased box
ចុច OK យើងនឹងបានរូប
ឈរលើText Layer ដែលបានចំលងឬText Layerនៅលើគេ ចុចពីរដង ហើយកំណត់
– Bevel and Emboss
Depth: 500
Size: 20
ដោះគ្រីសលើប្រអប់ Use Global Light
Angle: 120
Altitude: 48
Gloss Contour:
ដាក់គ្រីសលើប្រអប់Anti-aliased box
Highlight Mode: Vivid Light
Color: #ffffff
Shadow Mode – Color: #707070
លទ្ធផលដែលទទួលបាន

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.