Saturday, May 17, 2014

Text Effect:ធ្វើអក្សរឆ្លុះជាមួយBackground នៅក្នុងPhotoshop

កាលពីមុន ITsupport4kh ធ្លាប់បានបង្ហាញពីការ រចនាអក្សរថ្លាជាមួយ Background ចំណែក Text Effect នេះវិញគឺការ រចនាអក្សរឆ្លុះជាមួយ Background  វិញម្តងគឺមើលទៅមើលឃើញ Background ព្រាលៗ
ជំហានទី ១ បង្កើតក្រដាសការងារថ្មីមួយទំហំ 1024×768px ដោយប្រើ Radial Gradient ធ្វើជា Background កំណត់ពណ៌Foreground #3bbff8  និងពណ៌Background #002c59 ហើយបើកឧបករណ៍ Gradient ឬចុចអក្សរ Gដោយនៅត្រង់ Option រើសយក Radial Gradient ហើយចាប់ទាញពីចំណុចកណ្តាល ទៅផ្នែកខាងណាក៏បានដូចរូប
ជំហានទី ២ រក្សារូបភាពនេះទុក បើករូបនេះយកមកប្រើ វិធីងាយពេលបើកហើយ ចុច Ctrl+A+C មានន័យថា ចំលងរូបភាពទាំងមូល
ជំហានទី ៣ ​បន្ទាប់ពីចំលងរូបភាពចូលហើយប្តូរ Layer Blend Mode ទៅជា Soft Light
ជំហានទី ៤ សរសេរពាក្យថា កូនខ្មែរ ដោយប្រើឧបករណ៍ Horizontal Type Tool ពណ៌ស ទំហំ 350pt ប្រើពុម្ពអក្សរ NiDA Angkor
ជំហានទី ៥ កំណត់Style Text ដោយចុចលើវាពីរដង ឬម៉ៅស្តាំយកពាក្យថា Blending Options ហើយកំណត់
Drop Shadow
Opacity: 94%
Angle: 120
Distance: 5px, Spread: 0% , Size: 13px
Inner Shadow
Blend Mode: Normal ជាមួយពណ៌ ស
Opacity: 75%
Distance: 8px, Choke: 11% , Size: 4px
Inner Glow
Opacity: 75%
Color #bee0ff
Choke: 0% , Size: 27px
Bevel and Emboss
Depth: 100%
Size: 4px
Soften: 2px
ដោះគ្រីសលើប្រអប់ Use Global Light
Angle: -66
Altitude: 26
Gloss Contour: Rolling Slope-Descending 
Satin
Blend Mode Color: #006fce
Distance: 34
Size: 65
Stroke
Size: 2
Position: Outside
Blend Mode: Soft Light
Opacity: 53%
Fill Type: Gradient
Angle: 90
ចុច OK ហើយកំណត់តំលៃ Fill 0%
ជំហានទី៦ ចុច Ctrl-Click នៅលើប្រអប់ Text layer ដើម្បី loadជាselect
ជំហានទី៧ ដោយឈរលើ Layer រូបភាពឬ Layer1ចុច Ctrl+J ដើម្បីចំលងរូបភាព ហើយដាក់ឈ្មោះវាថា "Text Effect"
ជំហានទី ៨ ជាជំហានចុងក្រោយ គឺគ្រាន់តែចាប់ទាញ Layer "Text Effect" ដាក់នៅលើគេជាការស្រេច
លទ្ធផលដែលទទួលបាន


ដោយ មៀច ចំណាន

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.