Wednesday, May 21, 2014

Text Effect: ធ្វើអក្សរវិលចូលគ្នាជារង្វង់នៅក្នុង Photoshop

សួស្តីនេះគឺជាវិធីដ៏សាមញ្ញមួយក្នុងការធ្វើអក្សរវិលជារង្វង់ដែល ITsupport4kh នឹងបង្ហាញជូន ចំពោះការធ្វើគឺមិនជាលំបាកប៉ុន្មានទេ  
ជំហានទី ១ បើករូបភាពណាមួយដែលអ្នកចង់ធ្វើជា Background ហើយបើកឧបករណ៍ Ellipse Tool  មកគូរដើម្បីbបានជារាងរង្វង់

ជំហានទី ២ បើកឧបករណ៍ Horizontal Type Tool ដាក់ឲចំនៅលើរង្វង់ហើយសរសេរអក្សរ សរសេរនូវអ្វីដែលអ្នកចង់សរសេរ ប៉ុន្តែសរសេរយ៉ាងណា ឲអក្សររបស់អ្នក វិលពេញមួយជុំដោយត្រូវកំណត់ទំហំដោយខ្លួនអ្នក!សូមមើលរូបខាងក្រោម


ហើយលុប Layer(Shape 1) ដែលយើងបានគូរជារង្វង់ចោល​ព្រោះយើងត្រូវការតែអក្សរទេ
ហើយម៉ៅស្តាំលើ Text Layer រើសយកពាក្យថា Rasterize Type
ជំហានទី ២ បន្ទាប់ពី Rasterize Type ចុច Ctrl+T ដើម្បីពង្រីកពង្រួមទំហំហើយ ចុចលើបូតុង Maintain aspect ratio ដើម្បីចាក់(Lock) កំពស់និងទទឹងរបស់ Text ហើយកំណត់W:និងH:យក85% ដោយយើងវាយត្រង់ណាក៏បានព្រោះយើងបានLock ដោយចុចលើ​ តុង Maintain aspect ratio រួចហើយ។ការកំណត់យកតំលៃ 85% នេះគឺមានន័យថា យើងធ្វើឲអក្សររបស់យើង រួមចូលម្តង 15% ព្រោះពេលយើងចុច Ctrl+TទាំងW:និងH: គឺ 100% ហើយយើងកំណត់ 85% លោកអ្នក អាចកំណត់តំលៃផ្សេងពីនេះក៏បានដូចជា 80%,90%....ទៅតាមការពេញចិត្ត
ជំហានទី ៣ បន្ទាប់ពីកំណត់រូចហើយ ដោះFree Transform ចេញ ដោយចុចឧបករណ៍ Move Tool រួច Apply
ហើយ ចុច Ctrl+Z(Undo) ដើម្បីឲទំហំអក្សរត្រលប់ទៅដើមវិញ(100%)  ហើយចុច Ctrl+Shift+Alt+T រហូតដល់តូចមើលរង្វង់មើលលែងឃើញ គឺវារួមចូលក្នុងម្តង 85% ដូចដែលយើងបានកំណត់ក្នុងជំហានទី ២
រួម(Merge Layer)ទាំងអស់ចូលគ្នា
ជំហានទី ៤ ជាជំហានចុងក្រោយ បង្កើត Layer ថ្មីមួយ(Shift+Ctrl+N) ហើយបើកឧបករណ៍ Gradient Tool ឬអក្សរ G រើសយកពណ៌ណាក៏បាន នៅត្រង់ Option យក Redial Gradient ហើយចាប់ទាញពីចំនុចកណ្តាលចេញមកក្រៅ

លោកអ្នកនឹងបាន
ជាចុងបញ្ចប់ម៉ៅស្តាំ រើសយកពាក្យថា Create Clipping Mask ជាការស្រេច!
លទ្ធផលដែលទទួលបាន

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.