Saturday, May 17, 2014

Text Effect:ធ្វើអក្សរ Strawberry នៅក្នុង Photoshop

សួស្តី!! ITsupport4kh បាននាំយក ការរចនាអក្សរ Strawberry នៅក្នុង Photoshop CS5 ដែលចំនុចសំខាន់ ក្នុងការរចនានេះគឺ ការបង្កើត Pattern ដោយខ្លួនឯង។សាកល្បងធ្វើមើល
ជំហានទី ១ បង្កើតក្រដាសការងារថ្មីមួយ ទំហំ 1024×768px យកពណ៌ #40aced 

ហើយចុច Ctrl+J ដើម្បីចំលងBackground ជា Layer ចុចពីរដងលើ Layer ដែលចំលងហើយកំណត់
Inner Glow
Blend Mode: Overlay
Color: White (#ffffff)
Source: Center
Choke: 0
Size: 250

យើងនឹងបាន

បើកឧបករណ៍ Horizontal Type Tool សរសេរពាក្យថាកូនខ្មែរ ទំហំ 350pt ប្រើពុម្ពអក្សរ NiDA Angkor យក ពណ៌ក្រហម #ff0000


ជំហានទី ២ ត្រូវបង្កើត Pattern មួយ ត្រូវបើករូប Strawberry តែបើគ្មាន លោកអ្នកអាច Save Image ហើយយកទៅបង្កើត

បើករូប Strawberry ចូលក្នុងកម្មវិធី ហើយចុច Ctrl+A ដើម្បី Select រូបទាំងមូល រួចចូលទៅ Edit> Defines Pattern...
ដាក់ឈ្មោះ Patternថា Strawberry

ជំហានទី ៣ ចុចពីដងលើ Text Layerកូនខ្មែរ ហើយកំណត់ Style
Drop Shadow
Distance: 5
Spread: 0
Size: 5

Inner Shadow
Opacity: 29%
Distance: 5
Spread: 0
Size: 5

Bevel and Emboss
Depth: 429%
Size: 18px
Angle: 63 ដោះគ្រីសលើ Use Global Light
Altitude: 69
Highlight Mode Color #ffaa96 ជាមួយ Opacity 100%
Shadow Mode Color យកពណ៌ខ្មៅ ជាមួយ Opacity 47%

Pattern Overlay
រើសយក Pattern ដែលបានបង្កើតក្នុងជំហានទី ២ ហើយកំណត់ Scale 50% រួចចុច OK

លទ្ធផលដែលទទួលបាន

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.