សួស្តី!នេះគឺជា Text Effect ថ្មីប្លែកមួយទៀតហើយនៅក្នុងកម្មវិធីកាត់តរូបភាព គឺការធ្វើអក្សរ រលោងចាំង ផ្នែកខាងលើ ដោយឡែកផ្នែកខាងក្រោមវិញគឺធម្មតា ដែលការរចនានេះគឺប្រើ Layer Style និង Filter មួយចំនួន។
ជំហានទី ១
បង្កើតក្រដាសការងារថ្មីមួយទំហំ 1024×768px
កំណត់ពណ៌ Foreground #e57100 និងពណ៌Background #8a0205បើកឧបករណ៍ Gradient Tool ដោយនៅត្រង់
Option
យក
Radial Gradient គូរពីចំណុចកណ្តាលទៅ ក្រោមផ្នែកខាងស្តាំ
ជំហានទី ២
សរសេរពាក្យថា កូនខ្មែរ ប្រើពណ៌ #ffd200 ទំហំ
350pt ប្រើពុម្ពអក្សរ NiDA Angkor
ចំលង Text
layer(Ctrl+J) ដោះភ្នែក Text
layer ដែលចំលងចេញ
ឈរលើ Text
layer ដើមចុចពីរដងហើយកំណត់ Style
– Drop Shadow
Opacity :30%
Distance: 9
Size:
5
– Bevel and Emboss
Size: 16
Gloss Contour: Terraced
Shadow Mode – Color: #ffd200
– Contour
Contour: Rounded Slope
ដាក់គ្រីសលើប្រអប់
Anti-aliased
– Gradient Overlay
Blend Mode: Color
ចុចលើប្រអប់់ Gradient box to ហើយកំណត់ពណ៌ ២ពណ៌ គឺ #ffd200 និង #980034
ចុច OK យើងនឹងបានដូចខាងក្រោម
ជំហានទី ៣ ឈរលើ
ដែលចំលងឬដែលនៅលើគេដាក់ភ្នែកឲវាវិញ ចុចពីដងហើយកំណត់
– Bevel and Emboss
Style: Emboss
Depth: 500
Size: 20
Gloss Contour: Cove – Deep
Check the Anti-aliased box
Highlight Mode: Linear Light
Shadow Mode – Color: #d35600
– Contour
ដាក់គ្រីសលើប្រអប់ Anti-aliased
Range: 100%
យើងបានដូចខាងក្រោម
ជំហានទី ៤បង្កើត Layerថ្មីមួយ(Shift+Ctrl+N)ដាក់ឈ្មោះវាថា Texture ចុច Ctrl+Click នៅលើប្រអប់Text Layer ដើម្បីLoadជាSelect
កំណត់ពណ៌ Foreground
#ffd200 និងពណ៌ Background#980034 ហើយចូលទៅ Filter > Render > Clouds. ចុច Ctrl+D ដើម្បីដោះselectចេញ
ចូលទៅ Filter > Texture > Patchwork... កំណត់តំលៃខាងក្រោម
Square Size: 5
Relief: 15
រួចប្តូរ Layer Blend Mode ទៅជា Overlay យើងនឹងបាន
ជំហានទី ៥ បង្កើត Layer ថ្មីមួយដាក់ឈ្មោះវាថា Brush រួចកំណត់ពណ៌ Foreground #f4edd3 ហើយបើឧបករណ៍ Brush Tool ទំហំ 45px
មកចុចផ្នែកខាងលើនៃអក្សរដោយគ្រាន់តែផាត់ថែមតិចៗបានហើយ
លោកអ្នកអាចបង្កើត Layer ថ្មីមួយទៀតយក Brush
ដដែលគូរហើយចុច Ctrl+T ហើយពង្រួមចូលនិងទាញចេញឲបានវែងដូចរូបដើម្បីធ្វើជាពន្លឺចាំង