Wednesday, May 14, 2014

Text Effect:រចនាអក្សរមានភ្លើងជុំវិញជាប់ជញ្ជាំងនៅក្នុង Photoshop

សួស្តី!ថ្ថៃនេះមានមេរៀនPhotoshop ទៀតហើយ ទើបតែResearch ពីអ៊ីនធឺណេតក្តៅៗ គឺរបៀបធ្វើ(Text Effect)អក្សរនៅជាប់ជញ្ជាំង មានភ្លើងជុំវិញព៌ណប៉ៃតង មើលទៅគឺប្លែក ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា ការរចនា Text Effect នៅក្នុង Photoshop អោយស្អាតប្លែក គឺមិនងាយស្រួលនោះទេ គឺត្រូវប្រើឧបករណ៍ជាច្រើន រួមទាំង Layer Style,Filter...ជាដើម។រីឯនៅក្នុង ការធ្វើអក្សរភ្លើងនៅជាប់ជញ្ជាំងនេះវិញ គឺប្រើទៅលើ Layer Style និង Textures.។
ជំហានទី ១ បង្កើតទំព័រក្រដាសថ្មី ទំហំ 1024×768 px ចំពោះព៌ណ Background យកព៌ណណាក៏បាន រួចបើករូប texture មួយដូចខាងក្រោម លោកអ្នកអាចទាញយកវាបានដោយម៉ៅស្តាំ យកពាក្យ Save Image as......
 

ជំហានទី ២ រើសយកឧបករណ៍ Horizontal Type Tool សរសេរពាក្យថា (កូនខ្មែរ) ជាឧទាហរណ៍ យកព៌ណ ស ទំហំ 350 pt ប្រើពុម្ពអក្សរ NiDA Angkor ទាញយកពុម្ពអក្សរ
 

ជំហានទី ៣ ចុចពីរដងនៅលើ text layer ដើម្បីកំណត់ស្តាយឲវា
-Stroke
Size: 18, Color #0f140d
 
-Drop Shadow កំណត់ដូចខាងក្រោម
Blend Mode : Multiply
Opacity: 100%
Distance: 15, Spread: 55, Size: 24
ជំហានទី ៤ លោកអ្នកត្រូវបង្កើត texture មួយ។ បង្កើតក្រដាសទំព័រថ្មីមួយទំហំ 10 x10 pixels និងយក Resolution  72  យកព៌ណស ចុច OK ពង្រីកវាដល់ទំហំ 3200% ដោយចុច Ctrl+សញ្ញាបូក(+) រួច បើកឧបករណ៍ Brush Tool B ទំហំ 1 px យកព៌ណខ្មៅ គូរចេញជាពីបន្ទាត់កែងគ្នាដូចរូច។
-​ យកឧបករណ៍ Rectangular Marquee Tool  មកគូរដូចរូប។ហើយចាប់ផ្តើមបង្កើត Texture ដោយចូលទៅ Edit > Define Pattern... ហើយដាក់ឈ្មោះវាថា Grill Pattern ចុច OK

.ជំហានទី ៥ ចំលង (Duplicate) text layerឬចុច Ctrl+J រួចម៉ៅស្តាំលើ) text layer ដែលចំលងយកពាក្យ Clear Layer Styles ហើយចុចពីដងដើម្បី ដាក់ layer Style ឲវាវិញដោយកំណត់ដូចខាងក្រោម
-       Bevel and Emboss
size: 5,Soften:0
Texture រើសយក Texture ដែលយើងបានបង្កើតក្នុងជំហានទី ៤ ហើយកំណត់ Scale: 75%, Depth:+15%
 

-        Color Overlay: យកព៌ណ #182115

-       Stroke :យកព៌ណ #2a2a2a ,ទំហំ 18
ហើយចុចផ្លាស់ទីទៅលើ ៥ដង ដោយប្រើ Move Tool ជាមួយនឹង Up Arrow key 

យើងនឹងបានដូចរូប


ជំហានទី ៦ ចំលង (Duplicate) text layerដោយចុច Ctrl+J។text layerដែលចំលងម៉ៅស្តាំយកពាក្យ Clear Layer Styles ហើយចុចពីដងហើយកំណត់ៈ
Stroke : ទំហំ 10px ,Position : Center ព៌ណខ្មៅចុច OK
ម៉ៅស្តាំនៅលើអក្សរ "fx" ហើយយកពាក្យថា "Create Layer"
ហើយលុប Layer (កូនខ្មែរ Copy 2) ចោល

ជំហានទី ៧ ឈរលើ Layer ដែលយើងបាន Create ចុចពីដង ហើយកំណត់ដូចខាងក្រោម
-Drop Shadow
Opacity 100%
Distance: 12px
Spread: 0%
Size: 9px
-Inner Glow
-Outer Glow
-Bevel and Emboss
-Satin
-Color Overlay
ចុច OK យើងនឹងបានរូបដូចខាងក្រោមៈ

ជំហានទី ៨ បើកឧបករណ៍ "Eraser Tool" ដើម្បីលុបផ្នែកខ្លះចេញដូចរូប

ជំហានទី ៩ ដល់ពេលគូរខ្សែភ្លើងហើយ ដោយ បង្កើត layer ថ្មីមួយ(Shift+Ctrl+N) ហើយចាប់ទាញដាក់នៅទី​ ២។
 ចុច២ ដងហើយកំណត់
-Drop Shadow
-Bevel and Emboss
-Color Overlay

-បើកឧបករណ៍ Brush Tool ហើយគូរជាជាខ្សែរភ្លើង យកទំហំ 4 និង 7px
លទ្ធផលដែលទទួលបាន

មៀច ចំណាន Author: មៀច ចំណាន

Hi there! I'm Chamnan. Welcome to my small blog. I want to share to you all about Website tips, Computer software, Khmer fonts, IT books and more... hope you will enjoy it. :D :)

Previous
Next Post »

Copyright © 2023 ITSupport4KH All Rights Reserved. WP themonic converted by Bloggertheme9.