មានកម្មវិធីសម្រាប់រចនារូបភាពជាច្រើន តែបើនិយាយពីការប្រើគឺគេប្រើតែ Adobe
Photoshop មុន ទើបរកកម្មវិធីបន្ទាប់បន្សំតាមក្រោយទៀត។ ប្លក់អាក្បាលធំសូមបង្ហាញជូនរបៀបយករូបភាព
ឬ Background ដែលមានមានពណ៌ចម្រុះ យកមកបម្លែងឲ្យមានលក្ខណៈគ្រាប់ពណ៌រាងត្រីកោណ
មើលទៅប្លែកស្អាត ព្រោះរាល់ដងយើងធ្លាប់តែឃើញគ្រាប់ពណ៌រាងការ៉េឡើងសាំទៅហើយ។
-ជំហានទី១
ៈបើករូបភាពដែលអ្នកចង់បំលែង។ចំពោះរូបភាព ត្រូវមានពណ៌ច្រើនចំរុះគ្នា
ដូចជាពេលយប់ដើមបានមើលទៅឃើញឆ្លុះគ្នាស្អាត។
-ជំហានទី ២ ដោយឈរលើ Layer ដែលស្ថិតនៅលើគេ(Layer 1 Copy) ចុច Ctrl+T ធ្វើឲ្យវាទ្រេតទៅខាងឆ្វេងដោយឲ្យតម្លៃ H: 45 ដឺក្រេ។
-ជំហានទី ៣ ចូលទៅ Filter >>> Pixelate >>> Mosaic . កំណត់ទំហំគ្រាប់ពណ៌ការ៉េ ដោយអាស្រ័យលើទំហំរូបរបស់អ្នក
ចំណាំអ្នកអាចចុចលើ Preview ដើម្បីមើលលទ្ធផលបើត្រូវចិត្តហើយចុច OK ។
-ជំហានទី ៤ បន្ទាប់មកត្រូវធ្វើឲ្យវាទ្រេតទៅវិញ ដោយប្រើ Transform tool ឬ(Ctrl+T) រួចឲ្យតម្លៃ H: -45 ដឺក្រេ។រួចកំណត់ឲ្យឆ្លុះ 50% ដោយនៅត្រង់ ផ្ទាំង Layers យក Opacity=50% ។
-ជំហានទី ៥ យើងត្រូវដាក់ mosaic filter លើរូបនេះដូចកាលមុនដែរ។
លោកអ្នកអាចដាក់ filter ដែលធ្លាប់ដាក់ហើយចុងក្រោយគេនោះ ដោយចុច Ctrl+F ។ តែបើមិនអញ្ចឹងទេ អ្នកត្រូវចូលទៅដាក់ filter តាម Filter >>> Pixelate >>> Mosaic....
លោកអ្នកនឹងបានរូបដូចខាងក្រោម
ចុងបញ្ចប់នេះ លោកអ្នកអាចបញ្ចូល Layer ចូលគ្នាឬចុច(Ctrl+E) ឬដាក់អក្សរផ្សេងៗជាការស្រេច។